ខេម សម្តែងក្តីហួសចិត្ត អ្នករាំដែលមកថតចំរៀងអបអរសាទរបុណ្យចូលឆ្នាំខ្មែរ តែមិនចេះរាំបទ​ប្រពៃណី​ខ្មែរ…

14

កំពូលតារាចម្រៀសម្លេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្អក លោក ខេម ជាប្រុសប្រចាំផលិតកម្មថោន បានសម្តែងការហួសចិត្តចំពោះយុវជនខ្មែរប្រុសស្រីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេររៀបរាប់ថា៖«ខ្ញុំ​ឈរ​មើល​ពី​លើ​ឆាក ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉េច​ទេ​អោយ​សម ប្អូន​ៗ​ប្រុស​ស្រីមួ​យ​ចំនួន​មក​ថត​ចំ​រៀង​ដើម្បី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​យ​ខ្មែរ តែបែ​រ​ជាមិ​ន​ចេះ​រាំ​បទ ចង្វាក់​រាំ​វង់។

ចូល​ឆ្នាំ២០១៩នេះ​សង្ឃឹម​បង​ប្អូន​និង​ចង់​ចាំ​ចង្វាក់​ប្រពៃណី​យ​យើង​ណា លើក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ទួយ​ឡើង កុំ​ស្រលាញ់​តែមា​ត់​ត្រូវ​ចូល​រួម​អនុវ​ត្ត​ន៍​ផង អរ​គុណ​ពុកម៉ែ​បង​ប្អូន​គ្រប់​គ្នា មាន​ការ​ខុស​ឆ្គង​អោយខ្ញុំ​សូម​ទោស​ផង»។ក្រោយពីឃើញការបង្ហោះរបស់លោក ខេម រួច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក តារាពហុជំនាញអ្នកនាង ខាត់ សុឃីត ក៏បានធ្វើការបញ្ចេញមតិទៅលើរឿងមួយនេះ ដោយអ្នកនាងបាន ស៊ែរហើយសរសេរថា៖ «វប្បធម៌ដ៏ថ្លៃថ្លារបស់ ជាតិយើងវានឹងផុតបន្តិចម្តងៗ ដោយសារខ្មែរ១ចំនួន បើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរទេសគេចេះថែជាង គឺ»។

នេះក៏ជាសារដាស់តឿន និងផ្តែផ្តាំផងដែរ សង្ឃឹម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាបងប្អូនក្មេងចាស់ប្រុសស្រី ជាពិសេសយុវជន យុវនារីខ្មែរដែលជាទំពាំងស្នងឬស្សី ដើម្បីចូលរួមហាត់រាំ ចង្វាក់ប្រពៃណីខ្មែរទាំងអស់គ្នា ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់ចង្វាក់ប្រពៃណីជាតិយើង៕