ខ្លាំងអី! ជិះឡានទៅសុំការដូរថ្ងៃ១៤​កុម្ភៈ ត្រូវមិត្តប្រុសទាញដុំថ្មគប់បែកកញ្ចក់ឡានដោយសា…

7

ភ្នំពេញ៖ នៅវេលា ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខហាងអង្គរធំ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ស្ត្រី​ខ្មែរ​ជា​សង្សារ​ ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ចាប់ខ្លួន ពីបទ​ប្រើ​ហិង្សា​ និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ជនបង្ក ឈ្មោះ XUB0 ភេទប្រុស អាយុ៣៥ឆ្នាំ

ជនជាតិចិន មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងរោងចក្រ គាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកខាងនារីជាដើមបណ្តឹង មាន ឈ្មោះ ព្រហ្ម សុធារ័ត្ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៣ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាម​បណ្តឹង​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​កាលពី​ល្ងាច​ ថ្ងៃទី​១៣ នាង​បាន​ទូរស័ព្ទ​ទៅ​បុរស​ជនជាតិ​ចិន​ឈ្មោះ Xu Bo នោះ ​ដើម្បី​សុំ​កាដូ ថ្ងៃ​បុណ្យ នៃ​សេចក្ដី​ស្រលាញ់​ដោយសារតែ​ទើប​

ទាក់ទង​គ្នា​ធ្វើ​ជា​សង្សារ​​ នៅពេលនោះ​ខាង ឈ្មោះ Xu Bo បាន​ប្រាប់​​ឲ្យ​នាងមក​យក​ឡាន ​ទៅ​ដឹក​​ខ្លួន ​មក​ដេក​នៅ​ឯ​ផ្ទះ​នាង​ផង​។​ គ្រានោះក៌បាន ទិញស្រាមួយថូ ផឹកស្រវឹង រហូតទាស់ពាក្យ ទាស់សម្តី ថ្នឹងថ្នាក់ ក៏ដឹកជនជាតិចិននោះទៅរោងចក្រវិញ ។ ពេលកំពុងធ្វើដំណើរ ជនសង្ស័យ បានចាប់ទាញហ្វ្រាំងដៃជាប់ ឈប់រថយន្ត ចុះរើសបានដុំថ្ម គប់បែកកញ្ចក់រថយន្តមួយផ្ទាំងខាងស្តាំ ទើបខាងស្រីទ្រាំលែងបាន ប្តឹងប៉ូលីសចាប់ខ្លួនតែម្តង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម