ជួយស៊ែរ! មានអង្គការមួយផ្តល់សេវាចាក់វ៉ាក់សាំងលើសត្វឆ្កែដើម្បីបង្ការជំងឺឆ្កែឆ្កួត មិនគិតថ្លៃ

9

បន្ទាប់ពីមានជនរងគ្រោះចំនួន ២ នាក់ បានរងគ្រោះស្លាប់ ដោយសារសត្វឆ្កែ និង ឆ្មា ខាំឬ​ក្រញៅនោះមក ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក្រុងនានាបាននាំគ្នាសម្រុកមកកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាយ៉ាងច្រើនកុះករ ដើម្បីមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ស្របពេលនៅតាមមន្ទីរពេទ្យ ឬ ក្លីនិកឯកជននានា ដែលមានសេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនេះ បានអស់វ៉ាក់សាំងពីស្តុក ។

គ្រូពេទ្យជំនាញបានលើកឡើងថា មូលហេតុដែលនាំឱ្យមានការឆ្លងជំងឺឆ្កែឆ្កួតពីសត្វឆ្កែ ឬ ឆ្មាទៅមនុស្សនោះ ដោយសារតែប្រជាពលរដ្ឋយើងច្រើនតែមានការធ្វេសប្រហែសមិនបានទៅចាក់វ៉ាក់សាំងការពារ ឬ យកសត្វទៅចាក់វ៉ាក់សាំងការពារដើម្បីបង្ការជំងឺឆ្កែឆ្កួត ។ ជាមួយគ្នានេះដែរ គ្រូពេទ្យជំនាញបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានចិញ្ចឹមសត្វឆ្កែ ឆ្មា ឬប្រភេទសត្វដទៃទៀត សូមយកទៅចាក់វ៉ាក់សាំងការពារ ឬ បង្ការជំងឺជំងឺឆ្កែឆ្កួតនេះ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ។

ឥឡូវនេះ មានអង្គការមួយបានផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតលើសត្វឆ្កែដោយមិនគិតថ្លៃ ។ ដូច្នេះបើបងប្អូនមានសត្វចិញ្ចឹម ដែលមិនទាន់ចាក់វ៉ាក់សាំង ឬ ត្រូវចាក់វ៉ាក់សាំងឱ្យសត្វនោះ សូមធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទនេះ ០៧៨ ៦១១២៨៩ ,០១៧២៩៣៦៥៤ គឺមិនគិតកម្រៃឡើយ ។ បើលោកអ្នកស្រឡាញ់សត្វ ដែលលោក អ្នកបានចិញ្ចឹមនោះ សូមជួយការពារអាយុជីវិតរបស់វាផង ព្រោះវាក៏ចង់រស់ដូចមនុស្សយើងដែរ ។

អង្គការរបស់លោកបានផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត សម្រាប់សត្វ ឆ្មា និង ឆ្កែ ដោយមិនគិតថ្លៃនេះគឺ នៅរៀងរាល់ថ្ងៃច័ន្ទ ។ ដោយឡែកនៅថ្ងៃធម្មតាគឺយកតម្លៃ ១០ ដុល្លារសម្រាប់វ៉ាក់សាំង ១ ម្ជុល ដែលមានសុពលភាពរយៈពេល ១ ឆ្នាំ ទីតាំងគឺនៅខាងក្រោយវត្តសន្សំកុសល ៕

ប្រភព៖ ប្រជាប្រិយ