ទីបំផុត រឿងរ៉ាវស្នេហាត្រីកោណ កញ្ញា សាឡាត់ ស្រីឡាង បានបញ្ចប់ហើយ ដោយសារតែនាងសុខចិត្ត…

12

រយៈពេលថ្មីៗមកនេះ គេឃើញមានការផ្ទុះរឿង តារាសម្តែង សាឡាត់ ស្រីឡាង និង អតីតភរិយាថៅកែផលិតកម្ម LD Picture ដែលកក្រើកពេញបណ្តាញសង្គម ដោយសារតែស្នេហាត្រីកោណ។

បើតាមប្រភពពីអ្នកជិតស្និទ្ធរបស់ សាឡាត់ ស្រីឡាង បានបង្ហើបថា ថៅកែផលិតកម្ម LD Picture លោក លៀក លីដា​ រួមនិងអតីតភរិយា បាននិងកំពុងព្យាយាមរកដំណោះស្រាយមួយរួមគ្នាដើម្បីបញ្ចប់ជម្លោះនេះ ក្រោយពេលដែលភាគីសងខាង បានជួបចរចារគ្នាដោយ អតីតភរិយា លោក លៀក លីដា នឹងលែងបន្តហែកហួរ បើកកកាយរឿងរ៉ាវស្នេហាក្រៅឆាករបស់ សាឡាត់ ស្រីឡាង ជាមួយនិងអតីតស្វាមី។

នាងក៏បានបង្ហោះវីដេអូខ្លីនៅលើFacebook ទទួលស្គាល់ថា នាងបានជួបជាមួយប្តីតាមរយៈទូរសព្ទដៃ ក្នុងន័យបន្ថយកម្តៅនេះ ព្រោះតែការយល់ដល់កូនស្រីកំពុងរស់នៅជាមួយអតីតស្វាមី តែនាងនៅមិនទាន់ជួបសម្តីផ្ទាល់ជាមួយនឹង សាឡាត់ ស្រីឡាង នៅឡើយ។

ចំណែកខាង សាឡាត់ ស្រីឡាង វិញក៏នឹងបញ្ចប់គម្រោងចង់ប្តឹងអតីតភរិយា លោក លៀក លីដា ទៅកាន់តុលាការ ពីបទបរិហាកេរ្តិ៍ទៀតដែរ ។ទន្ទឹមគ្នានេះដែរ តារាសម្តែងស្រី កញ្ញា សាឡាត់ ស្រីឡាង បានបញ្ជាក់លើFacebook យ៉ាងខ្លីថា « រឿងគ្រប់យ៉ាងគឺត្រូវបានដោះស្រាយដោយសន្តិវិធី​ ខ្ញុំក៏នឹងមានវិឌីអូ១​ សំរាប់អ្នកគ្រប់គ្នាដែរទន្ទឹងរង់ចាំ​ អរគុណសំរាប់ការស្រលាញ់របស់បងប្អូន»។

មូលហេតុ របស់ភាគីទាំងសងខាងដែលយល់ព្រមបញ្ចប់សង្គ្រាមនេះ គឺដើម្បីយល់ដល់ក្មេងៗតូចៗដែលជាកូន។