មួយសារ!ឧកញ៉ា ឌួង ឆាយជូន លោកវីល្លាមក្រោយជួបចៃដន្យ​​សុទ្ធតែអាឆ្កែ កន្ទុយឃ្វៀន…!

19

កាលពី​មួយ​រយៈ​ពេល​មុននេះ​ ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ប្រហែលជានៅមិនទាន់ភ្លេចនៅឡេីយទេ​ ទាក់ទង​នឹង​ជម្លោះ​រវាង​លោកឧកញ៉ា​ ឌួង​ ឆាយ​ ជាមួយ​ឯកឧត្តម​ វឌ្ឍនា​ សារពង្ស​(William​) បានមានទំនាស់​ពាក្យ​សម្ដី​ជាមួយ​គ្នា​ ដែល​ជម្លោះ​នេះ ឈានរហូតដល់ការដាក់ពាក្យបណ្តឹង​ ប្តឹងគ្នាទៅវិញទៅមកទៀតផង។

អំឡុង​មួយ​រយៈ​ពេល​នេះ​​ យេីង​សង្កេត​ឃើញ​ថា​ ចំពោះ​ជម្លោះ​របស់​អ្នកទាំង​២រូបនេះ ហាក់បី​ជា​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច​ម្តងៗទៅហេីយ​ ហេីយស្ទេីតែចង់ភ្លេចផងដែរ​ តែអ្វី​ដែលគួរឲ្យ​មានការ​ភ្ញាក់​ផ្អើល​សារ​ជាថ្មី​នោះ​ រឿងនេះ​ក៏កំពុងតែផ្ទុះឡេីង​សារជាថ្មី​ ហេីយថែមទាំងមាន​លក្ខណៈ​ក្តៅ​ទៀត​ផង។ជាក់ស្តែង​ យោង​តាម​រយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បាន​មានការ​រៀបរាប់​ទាក់ទង​នឹង​ករណី​នេះ​យ៉ាង​ដូច្នេះ​ថា​៖​

«តុលាការក្រុងភ្នំពេញ​ ទើបហៅចូល 2 ថ្ងៃមុន​ អាឆ្កែកន្ទុយឃ្វៀន WG (វ៉ាំងដឺ) នូវតែឃ្វៀន ខ្ញុំមកតែឯង​ ជាមួយភ្ញៀវបរទេសសោះ​ អត់មានអង្គរក្សផង។ឯងចាំបាច់ភ័យខ្លាច​ ដល់ថ្នាក់សុំគេបើកផ្លូវក្រោយ​ ចេញដែរអី, សួរតាមត្រង់​ ឯងមិនចេះខ្មាស់ស្រីៗឯង 2-3 នាក់, អង្គរក្សឯង 3-4 នាក់ និងបុគ្គលិក Neo Sky Bar ជិត 100 នាក់នឹងទេអី??? លើកទី 1 ជួបខាងក្រៅដោយចៃដន្យ​ បានដឹងថាវាខ្លាចខ្ញុំប៉ុណ្ណា, ដូចឆាវៗ ឃើញ ជូ កឺលៀងចឹង»។