លោក វិល្លាម! ចៅហ្វាយក្រុង និងលោកស្នងការទើបនិយាយរឿង ឡានធំចូលក្រុងឥលូវ បុកស្ពានទាំងព្រឹក

9

ក្រោយពីលោកចៅហ្វាយក្រុង និងលោកស្នងការ បានហាមមិនឲ្យរថយន្តធន់ធំចូលក្រុង ពេលព្រឹក និងពេលថ្ងៃនោះ យើងសង្កេតឃើញថា មានការចុះឃាត់ជាហូរហែ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី២៦នេះ គឺមានរយន្តធន់ធំមួយគ្រឿង បានបង្កឲ្យខូចខាតទ្រព្យ សម្បតិ្តសាធារណៈនោះ។ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកលោក ឯកឧត្តម វិល្លាម បានបង្ហោះសារថាឡានធំចូលក្រុងបុកស្ពានទាំងព្រឹកក្រោយចៅហ្វាយក្រុងទេីបនឹងចាត់វិធានការក្ដៅហាមឡានធំមិនអោយចូលក្រុងពេលថ្ងៃ ។

ឡានធំនេះដូចបំបាក់មុខឯកឧត្តមចៅហ្វាយក្រុងពេកហេីយព្រោះវាបញ្ជាក់ថាវិធានការក្ដៅក្ដៅបានតែមួយថ្ងៃក្រោយមកត្រជាក់ដូចទឹកកកអញ្ចឹង ។លឺសូរតែវិធានការក្ដៅ ថ្ងៃមុន ស្លាប់អស់ម្នាក់មុខសាលាភូមិន្ទបន្ទាប់មកក៏វិធានការក្ដៅទៀត ឥលូវចូលបុកស្ពាននៅកណ្ដាលក្រុង ។

សូមអាជ្ញាធរពាក់ព័ន្ធចេញមកបំភ្លឺតែម្ដងទៅ ដោយយកតំណែងមកដាក់លេីតុ ថាបេីធ្វេីមិនបានគឺចុះពីតំណែង តែម្ដង ។ ហេីយឡានធំចូលក្នុងខ័ណ្ឌណា ដកចៅហ្វាយខត្តនឹងគ្រវាត់ចោលបានវាទៅរួច បេីមិនអញ្ចឹងវានៅតែលំលំ អត់ប្រយោជន៍។