អស់8​ពាន់​​ដុល្លារ! ផ្កាយ​៣​ប្រើ​ហិង្សា​ទះកំផ្លៀងអ្នកចម្រៀងម្នាក់ប្រចាំ​ភោជនីយដ្ឋានបឹងមាស(មានវិដេអូ)

12

រាជធានីភ្នំពេញ ៖ យោងតាម​គណីនីអាក់ខោន​លោកហេង ឡុង បានបង្ហោះនៅមុននេះបន្តិចថា ករណី​អ្នក​ចម្រៀងម្នាក់ប្រចាំ​ភោជនីយដ្ឋាន«បឹងមាស» ដែលត្រូវ​​បាន​​​លោកយោធា​ផ្កាយ​៣​ប្រើ​ហិង្សា​ទះកំផ្លៀង ពេលដែលនាងអត់ព្រមទៅដេកនោះ គឺភាគីទាំង២បានធ្វើការ​សម្របសម្រួល​ត្រូវរ៉ូវគ្នាហើយ ។លោកបាន​បង្ហោះ​ថា «ព័ត៌មានក្តៅ:​ យុត្តិធម៌ត្រូវតែមាន សូមអបអរសាទរតារាចម្រៀង​ យិន​ ស្រីពៅ​ ដែលត្រូវបានទះកំភ្លៀង ដោយមន្ត្រីទាហានផ្កាយ3 មួយរូបកាលពីរាត្រីថ្ងៃទី 27​នៅភោជនីយ​ដ្ឋាន​បឹង​មាស​ ត្រូវបានសម្របសម្រួលសងជំងឺចិត្ត8ពាន់ដុល្លារ​។ អរគុណសំរាប់ការចែកចាយ​ជូនមហា​ជនជ្រាប​ជាព័​ត៌មាន។»

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកចម្រៀង​រង​គ្រោះ​ឈ្មោះ យិ​ន ស្រី​ពៅ អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បាន​រៀបរាប់​ថា គាត់​ជា​អ្នកចម្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​បឹង​មាស​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ។ នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៧​យប់​មាន​ភ្ញៀវ​ចំនួន​៥​នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​Mazda ពណ៌​ត្រេ​អុ​ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ 2.1215 បាន​ចូល​មក​ញុំ​ា​អាហារ​និង​យក​នារី​មក​អង្គុយ​កំដរ​ម្នាក់​មួយ​ៗ