នី រតនា បង្ហើប ប្រាប់ថាពេលមានប្រពន្ធពិតជាស្រួលជាងនៅលីវម្នាក់ឯងឆ្ងាយណាស់

4

កំសាន្ត៖ នី រតនា បានបង្ហាញបទពិសោធន៍ក្នុងជីវិតថា ការនៅលីវ និងមានប្រពន្ធ គឺមានប្រពន្ធ ហើយពិតជាស្រួលជាងជីវិតនៅកំលោះ។ ម្ចាស់ពាន Camboian Idol រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស នី រតនា បានថ្លែងថា “សម្រាប់ខ្ញុំគិតថា ការមានប្រពន្ធ គឺស្រួលជាងកំលោះឆ្ងាយណាស់។ សើច ! ខ្ញុំយល់ថាអ៊ីចឹង គឺមានប្រពន្ធស្រួលជាង”។

នី រតនា ទើបវិលត្រឡប់មកពីដឹកដៃប្រពន្ធ ហេង សុវណ្ណភក្តិណា ទៅក្រេបចន្ទទឹកឃ្មុំនៅកោះម៉ាល់ឌីវ នោះ ថ្មីៗនេះ កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ អំឡុងពេលដែលរតនា ចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ រយៈពេល១សប្តាហ៍នេះ ក៏បានបណ្តើរភក្តិណា ទៅសាងអនុស្សាវរីយ៍លើទឹកដីកូរ៉េ ផងដែរ។

សាច់ញាតិរបស់រតនា បានប្រាប់ថា ភក្តិណា ស្រលាញ់រតនា ខ្លាំងណាស់ ហេតុនេះហើយ ទៅណាមិនចង់ឱ្យប្តីទៅម្នាក់ឯងទេ ខ្លាចពិបាក អ៊ីចឹងមានតែដើរតាមប្តីរហូតតែម្តង ទាំងនៅក្នុងនិងក្រៅស្រុក ហើយពួកគេគ្រោងនឹងយកកូនប្រើឱ្យបានក្នុងពេលឆាប់ៗនេះហើយ។

នី រតនា បានរៀបការជាមួយហេង សុវណ្ណភក្តិណា កូនអ្នកជំនួញធំលោកហេង សុវណ្ណ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ដោយរតនា អះអាងថា រូបគេមិនភ័យខ្លាចធ្លាក់កូដពេលមានប្រពន្ធទៅ ទស្សនិកជនលែងគាំទ្រនោះទេ ព្រោះថា ដល់វ័យត្រូវមានប្រពន្ធហើយ អ៊ីចឹងបានត្រៀមខ្លួនរួចជាស្រេចថា ទោះជាឡើងឬធ្លាក់ចុះ គឺមិនជាបញ្ហានោះឡើយ។នី រតនា ត្រូវបានគេចាត់ទុកក្នុងចំណោមតារាដែលបានប្រពន្ធជាកូនអ្នកមានទ្រព្យស្តុក មានដូចជា ឆាយ វីរៈយុទ្ធ, កែវ វាសនា និងនៅ ស៊ីនឿន ជាដើម ដែលពេលនេះ ពួកគេមិនពឹងលើអាជីពសិល្បៈទាំងស្រុងទេ ព្រោះមានប្រពន្ធជាកូនអ្នកមានទៅហើយ៕

សូមចែករំលែក​និងការពារខ្លូន