ស្ថានភាពរបួសរបស់កីឡាករ Lionel Messi មិនទាន់ច្បាស់ការ ខណៈពេលក្រុមរបស់ខ្លួននឹងប៉ះជាមួយ Real Mardrid នៅព្រហស្បត្តិ៍នេះ

5

 ទោះបីជាពាក្យចចាមអារ៉ាមដែលទាក់ទងនឹងស្ថានភាព​របួសរបស់កីឡាករ Lionel Messi មិនបានឈប់ទេចាប់តាំងពីគាត់បានបញ្ចប់ការប្រកួតជាមួយក្រុម Valencia ។ក្លិបបានអះអាងថាពួកគេមានសុទិដ្ឋិនិយមអំពីវត្តមានរបស់ Copa Del Rey Clasico ជាមួយក្រុម Real Madrid នៅថ្ងៃព្រហស្បត្តិ៍នេះ។ 

នៅព្រឹកថ្ងៃចន្ទនេះ Messi មិនឃើញមានវត្តមានហ្វឹកហាត់នោះទេ។តែទោះយ៉ាងណាក្លឹប FC Barcelona បានទទូចថាគ្រប់ៗគ្នាគួរតែរក្សាភាពស្ងប់ស្ងាត់ទាក់ទងនឹងស្ថានភាព Messi។ “វាគ្មានការព្រួយបារម្ភអំពី Messi ទេ” ។ការធ្វើតេស្តពិតប្រាកដនឹងធ្វើឡើងនៅថ្ងៃអង្គារនិងថាតើ Messi អាចចូលលេងបានឬក៏អត់។ បើសិនជាគាត់មិនមានបញ្ហានោះទេ គាត់នឹងត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ថ្ងៃព្រហស្បត្តិ៍។